លោកុប្បត្តិ 5:1-6
លោកុប្បត្តិ 5:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាបញ្ជីពង្សាវតាររបស់លោកអ័ដាម នៅថ្ងៃដែលព្រះបានបង្កើតមនុស្ស ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះ។ ព្រះអង្គបានបង្កើតគេជាប្រុសជាស្រី រួចប្រទានពរគេ ព្រមទាំងហៅគេថា "មនុស្ស" នៅថ្ងៃដែលព្រះអង្គបង្កើតគេមកនោះ។ ពេលលោកអ័ដាមមានអាយុមួយរយសាមសិបឆ្នាំ លោកបង្កើតបានកូនប្រុសមួយមានលក្ខណៈដូចលោក តាមរូបភាពរបស់លោក ហើយដាក់ឈ្មោះថា "សេត"។ ក្រោយពីលោកអ័ដាមបានបង្កើតសេតមក លោករស់នៅបានប្រាំបីរយឆ្នាំទៀត ហើយលោកបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ លោកអ័ដាមរស់នៅបានអាយុប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ស្លាប់ទៅ។ ពេលសេតមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស
លោកុប្បត្តិ 5:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបញ្ជីរាយនាមក្រុមគ្រួសាររបស់លោកអដាំ: នៅថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្ស ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះជាម្ចាស់ ព្រះអង្គបង្កើតគេជាបុរស ជាស្ត្រី និងប្រទានពរឲ្យគេ ហើយនៅថ្ងៃដែលព្រះអង្គបង្កើតគេមកនោះ ទ្រង់ហៅគេថា «មនុស្ស»។ ពេលលោកអដាំមានអាយុមួយរយសាមសិបឆ្នាំ លោកបង្កើតបានកូនប្រុសមួយ មានលក្ខណៈដូចលោក និងជាតំណាងរបស់លោក ហើយដាក់ឈ្មោះថា «សេថ»។ ក្រោយពីលោកអដាំបង្កើតលោកសេថមក លោករស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ លោករស់បានទាំងអស់ប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ទទួលមរណភាព។ ពេលលោកសេថមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស។
លោកុប្បត្តិ 5:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាបញ្ជីពង្សាវតារនៃពូជអ័ដាម នៅថ្ងៃដែលព្រះបានបង្កើតមនុស្សមក នោះទ្រង់ធ្វើឲ្យមានភាពមើលទៅដូចជាអង្គទ្រង់ ទ្រង់ក៏បង្កើតគេជាប្រុសជាស្រី រួចប្រទានពរឲ្យ ព្រមទាំងឲ្យឈ្មោះថា អ័ដាម ក្នុងថ្ងៃដែលបានបង្កើតមកនោះ ឯអ័ដាមគាត់រស់នៅបាន១៣០ឆ្នាំ នោះទើបបង្កើតបានកូនប្រុស១តាមរូបភាពគាត់ ហើយមើលទៅដូចជាគាត់ ក៏ឲ្យឈ្មោះថា សេត រួចក្រោយគ្រាដែលបង្កើតសេតមក នោះគាត់រស់នៅបាន៨០០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ អាយុអ័ដាមទាំងអស់បាន៩៣០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។ សេតអាយុបាន១០៥ឆ្នាំ នោះគាត់បង្កើតបានអេណុស