លោកុប្បត្តិ 49:8-10

លោកុប្បត្តិ 49:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យូដា​អើយ បង‌ប្អូន​របស់​កូន​នឹង​សរសើរ​កូន ដៃ​របស់​កូន​នឹង​ចាប់​កញ្ចឹង​ក ខ្មាំង​សត្រូវ​របស់​កូន បង​ប្អូន​បង្កើត​របស់​កូន​នឹង​ឱន​គោរព​កូន។ យូដា​ជា​សិង្ហ​ស្ទាវ កូន​អើយ កូន​បាន​ឡើង​មក​ពី​ស៊ី​រំពា។ វា​បាន​ក្រាប​ចុះ បាន​ដេក​ដូច​ជា​សិង្ហ ហើយ​ដូច​ជា​សិង្ហ​ញី តើ​អ្នក​ណា​ហ៊ាន​ដាស់​វា? ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ហើយ​ដំបង​គ្រប់‌គ្រង​ក៏​មិន​ដែល​ឃ្លាត ពី​ពូជ‌ពង្ស​របស់​យូដា​ឡើយ រហូត​ទាល់​តែ​គេ​នាំ​សួយ‌សារ‌អាករ មក​ជូន​លោក ហើយ​ប្រ‌ជា‌រាស្រ្ត​នានា​នឹង​ចុះ​ចូល ចំពោះ​លោក។

លោកុប្បត្តិ 49:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យូដា​អើយ បងប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើង កូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូន បងប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​ថ្វាយ‌បង្គំ​កូន។ យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វ សិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្ដី ដេក​ក្ដី វា​មាន​ឫទ្ធិ​ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញី គ្មាន​នរណា​ហ៊ាន​ដាស់​ទេ។ ព្រះ‌ខ័ន‌រាជ្យ​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជានិច្ច រហូត​ទាល់​តែ​ព្រះ​មហា‌ក្សត្រ ដែល​ជា​ម្ចាស់​នៃ​ព្រះ‌ខ័ន‌រាជ្យ​នេះ​យាង​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នានា​ត្រូវ​តែ​ចុះ​ចូល​នឹង​ព្រះអង្គ។