លោកុប្បត្តិ 49:10-11
លោកុប្បត្តិ 49:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។ លោកនឹងចងលារបស់លោក ភ្ជាប់នឹងដើមទំពាំងបាយជូរ ហើយកូនលារបស់លោកភ្ជាប់នឹងដើម យ៉ាងល្អបំផុត លោកនឹងបោកអាវរបស់លោក ក្នុងស្រាទំពាំងបាយជូរ ហើយអាវវែងក្នុងស្រាក្រហមដូចឈាម។
លោកុប្បត្តិ 49:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែព្រះមហាក្សត្រ ដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។ ព្រះអង្គចងលារបស់ព្រះអង្គជាប់នឹង ដើមទំពាំងបាយជូរ ហើយចងកូនលាជាប់នឹងមែកវា។ ព្រះអង្គលាងព្រះពស្ដ្ររបស់ព្រះអង្គ ក្នុងស្រាទំពាំងបាយជូរ ហើយលាងព្រះភូសារបស់ព្រះអង្គ ក្នុងទឹកទំពាំងបាយជូរ។
លោកុប្បត្តិ 49:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់ ទ្រង់នឹងចងកូនលាភ្ជាប់នឹងដើមទំពាំងបាយជូរ គឺជាកូនរបស់មេលាទ្រង់ភ្ជាប់នឹងដើមយ៉ាងល្អបំផុត ទ្រង់នឹងបោកព្រះពស្ត្រទ្រង់នឹងស្រាទំពាំងបាយជូរ ហើយព្រះពស្ត្រវែងទ្រង់ក្នុងទឹកទំពាំងបាយជូរ