លោកុប្បត្តិ 44:16
លោកុប្បត្តិ 44:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យូដាឆ្លើយថា៖ «តើយើងខ្ញុំអាចឆ្លើយនឹងលោកម្ចាស់ដូចម្តេចបាន? តើយើងខ្ញុំនឹងថាដូចម្ដេច? តើយើងខ្ញុំអាចដោះសាខ្លួនយ៉ាងណាបាន? ព្រះទ្រង់បានទតឃើញកំហុសរបស់យើងខ្ញុំប្របាទហើយ មើល៍ យើងខ្ញុំជាបាវបម្រើរបស់លោកម្ចាស់ហើយ គឺទាំងយើងខ្ញុំ ទាំងអ្នកដែលឃើញមានពែងនៅដៃនោះផង»។
លោកុប្បត្តិ 44:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយូដាតបថា៖ «យើងខ្ញុំប្របាទគ្មានអ្វីឆ្លើយនឹងលោកម្ចាស់ទេ យើងខ្ញុំក៏រកពាក្យមកដោះសាពុំបានដែរ ព្រះជាម្ចាស់បានបង្ហាញកំហុសរបស់យើងខ្ញុំស្រាប់ហើយ ដូច្នេះ យើងខ្ញុំព្រមទាំងអ្នកដែលបានលួចពែង សុខចិត្តធ្វើជាទាសកររបស់លោកម្ចាស់»។
លោកុប្បត្តិ 44:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យូដាឆ្លើយឡើងថា យើងខ្ញុំនឹងឆ្លើយតបនឹងលោកម្ចាស់នៃយើងខ្ញុំដូចម្តេចបាន តើនឹងនិយាយអ្វី ឬដោះសាខ្លួនយើងខ្ញុំជាយ៉ាងណាបាន ព្រះទ្រង់បានឃើញសេចក្ដីទុច្ចរិតរបស់យើងខ្ញុំប្របាទហើយ មើល យើងខ្ញុំត្រូវធ្វើជាបាវបំរើរបស់លោកម្ចាស់ គឺទាំងខ្លួនយើងខ្ញុំ នឹងអ្នក១ដែលឃើញមានពែងនៅដៃនោះផង