លោកុប្បត្តិ 42:1-2
លោកុប្បត្តិ 42:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលលោកយ៉ាកុបបានដឹងថា មានស្រូវនៅស្រុកអេស៊ីព្ទ លោកមានប្រសាសន៍ទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាពួកឯងអង្គុយមើលមុខគ្នាដូច្នេះ?» លោកមានប្រសាសន៍ទៀតថា៖ «ពុកបានឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ដូច្នេះ ចូរអ្នករាល់គ្នាចុះទៅទិញស្រូវពីទីនោះមក ដើម្បីឲ្យយើងបានរស់នៅ កុំឲ្យស្លាប់»។
លោកុប្បត្តិ 42:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ លោកយ៉ាកុបបានឮដំណឹងថាមានស្រូវនៅស្រុកអេស៊ីប លោកក៏មានប្រសាសន៍ទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាកូនអង្គុយមើលមុខគ្នាដូច្នេះ?»។ លោកមានប្រសាសន៍ទៀតថា៖ «ពុកបានឮដំណឹងថា មានស្រូវនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកូននាំគ្នាចុះទៅស្រុកអេស៊ីប រកទិញស្បៀងអាហារមក ដើម្បីយើងបានរួចជីវិត កុំឲ្យយើងអត់បាយស្លាប់ឡើយ»។
លោកុប្បត្តិ 42:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯយ៉ាកុប គាត់ឃើញថា ស្រុកអេស៊ីព្ទមានស្រូវ នោះគាត់និយាយទៅពួកកូនថា ហេតុអ្វីបានជាឯងរាល់គ្នាមើលមុខគ្នាទៅវិញទៅមកដូច្នេះ គាត់ប្រាប់ថា នែ អញបានឮថាស្រុកអេស៊ីព្ទមានស្រូវ ដូច្នេះចូរឯងរាល់គ្នាចុះទៅឯណោះ ដើម្បីទិញពីនោះមកសំរាប់យើងចុះ ឲ្យយើងបានរស់នៅកុំឲ្យស្លាប់