លោកុប្បត្តិ 40:6-8

លោកុប្បត្តិ 40:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ព្រឹក​ឡើង លោក​យ៉ូសែប​ចូល​ទៅ​ឯ​អ្នក​ទាំង​ពីរ ឃើញ​គេ​មាន​ទឹក​មុខ​ព្រួយ។ លោក​ក៏​សួរ​មហា‌តលិក​ទាំង​ពីរ​របស់​ផារ៉ោន ដែល​ជាប់​ឃុំ​ឃាំង​ជា‌មួយ​គ្នា​នៅ​ក្នុង​គុក​ចៅ‌ហ្វាយ​របស់​លោក​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ?» គេ​ឆ្លើយ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​សប្ដិ​នេះ​បាន​ទេ»។ លោក​យ៉ូសែប​ពោល​ទៅ​គេ​ថា៖ «តើ​ការ​កាត់​ស្រាយ​មិន​មែន​ជា​កិច្ច‌ការ​របស់​ព្រះ​ទេ​ឬ? សូម​លោក​ប្រាប់​សប្តិ​នោះ​មក​ខ្ញុំ​មើល»។

លោកុប្បត្តិ 40:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រលឹម​ឡើង លោក​យ៉ូសែប​បាន​មក​ជួប​លោក​ទាំង​ពីរ ឃើញ​គេ​ស្រងូត‌ស្រងាត់ លោក​ក៏​សួរ​មហា‌តលិក​ទាំង​ពីរ​របស់​ស្ដេច​ផារ៉ោន ដែល​នៅ​ជាប់​ឃុំ‌ឃាំង​ជា​មួយ​លោក ក្នុង​ពន្ធ‌នាគារ​ម្ចាស់​របស់​លោក​ថា៖ «ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​មាន​ទឹក​មុខ​ស្រងូត​ម៉្លេះ?»។ គេ​តប​មក​វិញ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​នរណា​អាច​ជួយ​កាត់​សប្តិ​នេះ​បាន​ទេ»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ទើប​អាច​កាត់​សប្តិ​បាន! សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​មក»។