លោកុប្បត្តិ 40:1-8
លោកុប្បត្តិ 40:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយហេតុការណ៍នោះមក មានអ្នកថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ និងអ្នកដុតនំរបស់ស្ដេច បានធ្វើឲ្យស្ដេចស្រុកអេស៊ីព្ទ ជាម្ចាស់របស់ខ្លួនអាក់អន់ព្រះហឫទ័យ។ ផារ៉ោនមានព្រះហឫទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមេអ្នកថ្វាយពែង និងមេអ្នកដុតនំ ស្ដេចឃុំគេទុកក្នុងគុករបស់មេកងរក្សាស្តេច ជាគុកដែលឃុំឃាំងលោកយ៉ូសែប។ មេកងរក្សាស្ដេចបានប្រគល់អ្នកទាំងពីរទៅឲ្យលោកយ៉ូសែបមើលខុសត្រូវ ហើយគេនៅជាប់ឃុំឃាំងជាយូរថ្ងៃ។ មានយប់មួយ មេថ្វាយពែង និងមេដុតនំរបស់ស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក បានយល់សប្តិទាំងពីរនាក់ ដែលសប្តិនោះមានអត្ថន័យផ្សេងពីគ្នារៀងខ្លួន។ លុះព្រឹកឡើង លោកយ៉ូសែបចូលទៅឯអ្នកទាំងពីរ ឃើញគេមានទឹកមុខព្រួយ។ លោកក៏សួរមហាតលិកទាំងពីររបស់ផារ៉ោន ដែលជាប់ឃុំឃាំងជាមួយគ្នានៅក្នុងគុកចៅហ្វាយរបស់លោកថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ?» គេឆ្លើយថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយសប្ដិនេះបានទេ»។ លោកយ៉ូសែបពោលទៅគេថា៖ «តើការកាត់ស្រាយមិនមែនជាកិច្ចការរបស់ព្រះទេឬ? សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល»។

លោកុប្បត្តិ 40:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីររូបបានប្រព្រឹត្តខុសចំពោះព្រះចៅអេស៊ីបជាម្ចាស់របស់ខ្លួន។ ម្នាក់ជាមហាតលិកដែលមាននាទីថ្វាយស្រា និងម្នាក់ទៀតមាននាទីថ្វាយនំប៉័ង។ ព្រះចៅផារ៉ោនមានព្រះហឫទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងនោះជាខ្លាំង។ ស្ដេចក៏បញ្ជាឲ្យយកលោកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្ដេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងលោកយ៉ូសែប។ មេបញ្ជាការប្រគល់លោកទាំងពីរឲ្យលោកយ៉ូសែបមើលខុសត្រូវ។ ក្រោយពីបានជាប់ឃុំឃាំងមួយរយៈមក មានយប់មួយ លោកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។ ព្រលឹមឡើង លោកយ៉ូសែបបានមកជួបលោកទាំងពីរ ឃើញគេស្រងូតស្រងាត់ លោកក៏សួរមហាតលិកទាំងពីររបស់ស្ដេចផារ៉ោន ដែលនៅជាប់ឃុំឃាំងជាមួយលោក ក្នុងពន្ធនាគារម្ចាស់របស់លោកថា៖ «ថ្ងៃនេះ ហេតុដូចម្ដេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។ គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
លោកុប្បត្តិ 40:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក អ្នកពិសេសថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ នឹងអ្នកដុតនំថ្វាយទ្រង់ គេធ្វើបង្អាក់ព្រះទ័យនៃស្តេចជាម្ចាស់គេ ផារ៉ោនក៏ខ្ញាល់នឹងអ្នកបំរើទ្រង់ទាំង២នោះ គឺនឹងនាយពិសេសថ្វាយពែង ហើយនឹងមេពួកអ្នកដុតនំ ទ្រង់ឃុំគេទុកក្នុងគុករបស់មេក្រុមរក្សាអង្គ ជាកន្លែងដែលយ៉ូសែបជាប់នៅនោះដែរ ឯមេក្រុមរក្សាស្តេច លោកប្រគល់គេទៅឲ្យយ៉ូសែបត្រួតត្រាមើល គាត់ក៏បំរើគេ ហើយគេនៅជាប់ឃុំជាយូរថ្ងៃ មានកាល១យប់នោះ នាយពិសេសថ្វាយពែង នឹងមេដុតនំថ្វាយស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក គេបានយល់សប្តិទាំង២នាក់ ដែលសប្តិនោះមានសំរាយផ្សេងពីគ្នារៀងខ្លួន ដល់ព្រឹកឡើង យ៉ូសែបចូលទៅឯគេ ឃើញគេមានទឹកមុខព្រួយ ក៏សួរដល់មេរបស់ផារ៉ោនទាំង២នោះ ដែលជាប់ឃុំជាមួយគ្នានៅក្នុងគុករបស់ចៅហ្វាយគាត់ថា ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ គេឆ្លើយថា យើងបានយល់សប្តិ តែគ្មានអ្នកណាអាចនឹងកាត់ស្រាយឲ្យបានសោះ នោះយ៉ូសែបគាត់និយាយទៅគេថា សេចក្ដីសំរាយស្រេចនៅព្រះទេតើ សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល។