លោកុប្បត្តិ 4:4-6
លោកុប្បត្តិ 4:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយអេបិលក៏យកកូនដំបូងមួយពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់របស់វាដែរ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអេបិល ព្រមទាំងតង្វាយរបស់គាត់ តែមិនសព្វព្រះហឫទ័យនឹងកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ ដូច្នេះ កាអ៊ីនក្តៅក្រហាយជាខ្លាំង ហើយឡើងទឹកមុខក្រញូវ។ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរកាអ៊ីនថា៖ «ហេតុអ្វីបានជាអ្នកខឹង? ហេតុអ្វីបានជាអ្នកធ្វើទឹកមុខក្រញូវដូច្នេះ?
លោកុប្បត្តិ 4:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេបិលក៏បាននាំយកកូនសត្វ ដែលកើតមុនគេបង្អស់ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់របស់វាមកថ្វាយដែរ។ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកអេបិល ព្រមទាំងតង្វាយរបស់គាត់ តែព្រះអង្គមិនគាប់ព្រះហឫទ័យនឹងលោកកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ លោកកាអ៊ីនក្ដៅក្រហាយយ៉ាងខ្លាំង ហើយក្រពុលមុខទៀតផង។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ហេតុអ្វីបានជាអ្នកក្ដៅក្រហាយ? ហេតុអ្វីបានជាអ្នកក្រពុលមុខដូច្នេះ?
លោកុប្បត្តិ 4:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយអេបិលក៏ធ្វើដូចគ្នា គឺគាត់យកកូនជាដំបូង១ពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់វាផង រួចព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យចំពោះអេបិល នឹងដង្វាយរបស់គាត់ តែមិនសព្វព្រះហឫទ័យចំពោះដង្វាយរបស់កាអ៊ីនទេ នោះកាអ៊ីនក៏ក្តៅក្រហាយ ហើយឡើងទឹកមុខក្រញូវ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរកាអ៊ីនថា ឯងខឹងធ្វើអី ហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញូវដូច្នេះ