លោកុប្បត្តិ 4:3-4
លោកុប្បត្តិ 4:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់រដូវប្រមូលផល កាអ៊ីនបានយកភោគផលដែលកើតពីដីមកថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា ហើយអេបិលក៏យកកូនដំបូងមួយពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់របស់វាដែរ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអេបិល ព្រមទាំងតង្វាយរបស់គាត់
លោកុប្បត្តិ 4:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះដល់ពេលប្រមូលផលហើយ លោកកាអ៊ីនក៏យកភោគផលពីស្រែចម្ការរបស់គាត់មកថ្វាយព្រះអម្ចាស់។ លោកអេបិលក៏បាននាំយកកូនសត្វ ដែលកើតមុនគេបង្អស់ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់របស់វាមកថ្វាយដែរ។ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកអេបិល ព្រមទាំងតង្វាយរបស់គាត់
លោកុប្បត្តិ 4:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កន្លងក្រោយមក កាអ៊ីនបានយកផលដែលកើតពីដី មកថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា ហើយអេបិលក៏ធ្វើដូចគ្នា គឺគាត់យកកូនជាដំបូង១ពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់វាផង រួចព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យចំពោះអេបិល នឹងដង្វាយរបស់គាត់