លោកុប្បត្តិ 4:13-16

លោកុប្បត្តិ 4:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទោស​របស់​ទូល‌បង្គំ​ធ្ងន់​ពេក​ណាស់ ទូល‌បង្គំ​ទ្រាំ‌ទ្រ​មិន​បាន​ទេ។ មើល៍ ថ្ងៃ​នេះ ព្រះ‌អង្គ​បាន​បណ្តេញ​ទូល‌បង្គំ​ចេញ​ពីដី​នេះ​ហើយ ឯ​ទូល‌បង្គំ​ក៏​ត្រូវ​ឃ្លាត​ពី​ព្រះ​ភក្ត្រ​របស់​ព្រះ‌អង្គ​ទៀត ទូល‌បង្គំ​នឹង​ត្រូវ​សាត់‌ព្រាត់ អណ្ដែត​ទៅ​មក​លើ​ផែន‌ដី អ្នក​ណា​ដែល​ជួប​ទូល‌បង្គំ គេ​មុខជា​សម្លាប់​ទូល‌បង្គំ​ជា​មិន​ខាន»។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មិន​ដូច្នោះ​ទេ! បើ​អ្នក​ណា​សម្លាប់​អ្នក គេនឹង​សង​សឹក​អ្នក​នោះ​មួយ​ជា​ប្រាំពីរ»។ ព្រះ‌យេហូវ៉ា​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​បាន​ជួប​គាត់ បាន​សម្លាប់​គាត់​ឡើយ។ បន្ទាប់​មក កាអ៊ីន​ក៏​ចេញ​ពី​ព្រះ‌យេហូវ៉ា ទៅ​នៅ​ស្រុក​ណូឌ ខាង​កើត​ស្រុក​អេដែន។

លោកុប្បត្តិ 4:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​កាអ៊ីន​ទូល​ព្រះ‌អម្ចាស់​ថា៖ «ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​យ៉ាង​នេះ ធ្ងន់​ពេក​ណាស់ ទូលបង្គំ​ទ្រាំ​មិន​បាន​ទេ។ ថ្ងៃ​នេះ ព្រះអង្គ​ដេញ​ទូលបង្គំ​ចេញ​ពី​ដី​ដែល​មាន​ជី‌ជាតិ​ល្អ ទូលបង្គំ​ក៏​ត្រូវ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ទៀត ហើយ​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់‌ព្រាត់​នៅ​លើ​ផែនដី បើ​មាន​នរណា​ម្នាក់​ជួប​ទូលបង្គំ គេ​មុខ​ជា​សម្លាប់​ទូលបង្គំ​មិន​ខាន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «បើ​អ្នក​ណា​សម្លាប់​កាអ៊ីន គេ​នឹង​សង‌សឹក​អ្នក​នោះ​វិញ​មួយ​ជា​ប្រាំ‌ពីរ»។ បន្ទាប់​មក ព្រះ‌អម្ចាស់​ដៅ​សញ្ញា​សម្គាល់​មួយ​នៅ​លើ​លោក​កាអ៊ីន។ ដូច្នេះ ពេល​មាន​នរណា​ជួប​គាត់ គេ​នឹង​មិន​ប្រហារ​ជីវិត​គាត់​ឡើយ។ បន្ទាប់​មក​ទៀត លោក​កាអ៊ីន​បាន​ចាក​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្ររបស់ព្រះ‌អម្ចាស់ ទៅ​រស់​នៅ​ឯ​ស្រុក​ណូដ ដែល​ស្ថិត​នៅ​ខាង​កើត​ស្រុក​អេដែន។

លោកុប្បត្តិ 4:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ទោស​របស់​ទូលបង្គំ​ធ្ងន់​ពេក​ណាស់ នឹង​ទ្រាំ‌ទ្រ​មិន​បាន​ទេ មើល នៅ​ថ្ងៃ​នេះ ទ្រង់​បាន​បណ្តេញ​ទូលបង្គំ​ចេញ​ពី​ស្រុក​ហើយ ដូច្នេះ ទូលបង្គំ​នឹង​ត្រូវ​នៅ​ឃ្លាត​ពី​ទ្រង់​ទៅ ហើយ​ត្រូវ​សាត់‌ព្រាត់​អណ្តែត​ទៅ​មក​លើ​ផែនដី រួច​អស់​អ្នក​ណា​ដែល​ឃើញ​ទូលបង្គំ គេ​នឹង​សំឡាប់​ទូលបង្គំ​បង់ តែ​ព្រះ‌យេហូវ៉ា‌ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ដូច្នេះ​បើ​អ្នក​ណា​ដែល​សំឡាប់​ឯង នោះ​នឹង​ត្រូវ​ទោស​១​ជា​៧​សួន​រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ឃើញ​គាត់​បាន​សំឡាប់​បង់​ឡើយ។ នោះ​កាអ៊ីន​ក៏​ចេញ​ពី​ចំពោះព្រះ‌យេហូវ៉ា ទៅ​នៅ​ឯ​ស្រុក​ណូឌ ខាង​កើត​អេដែន​ទៅ