លោកុប្បត្តិ 4:13-14
លោកុប្បត្តិ 4:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាអ៊ីនទូលទៅព្រះយេហូវ៉ាថា៖ «ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ ទូលបង្គំទ្រាំទ្រមិនបានទេ។ មើល៍ ថ្ងៃនេះ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីដីនេះហើយ ឯទូលបង្គំក៏ត្រូវឃ្លាតពីព្រះភក្ត្ររបស់ព្រះអង្គទៀត ទូលបង្គំនឹងត្រូវសាត់ព្រាត់ អណ្ដែតទៅមកលើផែនដី អ្នកណាដែលជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំជាមិនខាន»។
លោកុប្បត្តិ 4:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកកាអ៊ីនទូលព្រះអម្ចាស់ថា៖ «ព្រះអង្គដាក់ទោសទូលបង្គំយ៉ាងនេះ ធ្ងន់ពេកណាស់ ទូលបង្គំទ្រាំមិនបានទេ។ ថ្ងៃនេះ ព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អ ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀត ហើយនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំមិនខាន»។
លោកុប្បត្តិ 4:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះកាអ៊ីនទូលទៅព្រះយេហូវ៉ាថា ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ នឹងទ្រាំទ្រមិនបានទេ មើល នៅថ្ងៃនេះ ទ្រង់បានបណ្តេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះ ទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសំឡាប់ទូលបង្គំបង់