លោកុប្បត្តិ 4:10-11
លោកុប្បត្តិ 4:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដី ឡើងមកដល់យើង។ ឥឡូវនេះ អ្នកត្រូវបានដីដាក់បណ្ដាសាហើយ ដោយសារដីបានស្រូបយកឈាមប្អូនរបស់អ្នកពីដៃរបស់អ្នក។
ចែករំលែក
អាន លោកុប្បត្តិ 4លោកុប្បត្តិ 4:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ម្ដេចក៏អ្នកប្រព្រឹត្តដូច្នេះ? សម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។ ឥឡូវនេះ អ្នកត្រូវបណ្ដាសាហើយ អ្នកត្រូវឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នក ជាឈាមដែលអ្នកបានបង្ហូរដោយផ្ទាល់ដៃ។
ចែករំលែក
អាន លោកុប្បត្តិ 4