លោកុប្បត្តិ 4:1-4

លោកុប្បត្តិ 4:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ័ដាម​បាន​ស្គាល់​អេវ៉ា​ជា​ប្រពន្ធ ហើយ​នាង​មាន​ទម្ងន់​បង្កើត​បាន​កាអ៊ីន នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​កូន ប្រុស​ម្នាក់ ដោយ​សារ​ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន»។ គាត់​ក៏​បង្កើត​បាន​អេបិល​ជា​ប្អូន​ទៀត ហើយ​អេបិល​ជា​គង្វាល​ហ្វូង​សត្វ តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។ លុះ​ដល់​រដូវ​ប្រមូល​ផល កាអ៊ីន​បាន​យក​ភោគ‌ផល​ដែល​កើត​ពី​ដី​មក​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អេបិល​ក៏​យក​កូន​ដំបូង​មួយ​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់​របស់​វា​ដែរ។ ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់

លោកុប្បត្តិ 4:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អដាំ​រួម​រស់​ជា​មួយ​នាង​អេវ៉ា​ជា​ភរិយា នាង​មាន​ផ្ទៃ​ពោះ​សម្រាល​បាន​កូន​មួយ ឈ្មោះ​កាអ៊ីន នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​មនុស្ស​ម្នាក់ ព្រោះ​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ»។ នាង​សម្រាល​បាន​កូន​មួយ​ទៀត គឺ​អេបិល ជា​កូន​ប្អូន។ ក្រោយ​មក លោក​អេបិល​បាន​ប្រកប​របរ​ជា​គង្វាល​ចៀម រីឯ​លោក​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។ លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ លោក​កាអ៊ីន​ក៏​យក​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​គាត់​មក​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​អេបិល​ក៏​បាន​នាំ​យក​កូន​សត្វ ដែល​កើត​មុន​គេ​បង្អស់​ក្នុង​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ខ្លាញ់​របស់​វា​មក​ថ្វាយ​ដែរ។ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់

លោកុប្បត្តិ 4:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ័ដាមក៏​ស្គាល់​អេវ៉ា​ជា​ប្រពន្ធ ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កាអ៊ីន រួច​នាង​និយាយ​ថា អញ​បាន​កូន​ប្រុស​១ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ប្រទាន នាង​ក៏​បង្កើត​បាន អេបិល​ជា​ប្អូន​ទៀត ឯ​អេបិល​ជា​អ្នក​គង្វាល​ហ្វូង​សត្វ តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចំការ​វិញ កន្លង​ក្រោយ​មក កាអ៊ីន​បាន​យក​ផល​ដែល​កើត​ពី​ដី មក​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អេបិល​ក៏​ធ្វើ​ដូច​គ្នា គឺ​គាត់​យក​កូន​ជា​ដំបូង​១​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់វា​ផង រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​អេបិល នឹង​ដង្វាយ​របស់​គាត់