លោកុប្បត្តិ 39:9
លោកុប្បត្តិ 39:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្មានអ្នកណាធំជាងខ្ញុំទេក្នុងផ្ទះនេះ ហើយលោកក៏មិនបានហួងហែងរបស់ណានឹងខ្ញុំដែរ លើកលែងតែលោកស្រីប៉ុណ្ណោះ ព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើឲ្យខ្ញុំប្រព្រឹត្តអំពើដ៏អាក្រក់យ៉ាងធំនេះ ដោយប្រព្រឹត្តអំពើបាបទាស់នឹងព្រះម្ដេចបាន?»
លោកុប្បត្តិ 39:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងផ្ទះនេះ គ្មាននរណាធំជាងខ្ញុំទេ លោកអនុញ្ញាតឲ្យខ្ញុំប៉ះពាល់អ្វីៗនៅក្នុងផ្ទះទាំងអស់ វៀរលែងតែលោកស្រីម្នាក់ប៉ុណ្ណោះ ព្រោះលោកស្រីជាភរិយារបស់លោក។ ដូច្នេះ ខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏អាក្រក់បំផុតនេះឡើយ ហើយខ្ញុំក៏ពុំអាចប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះជាម្ចាស់បានដែរ»។
លោកុប្បត្តិ 39:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្មានអ្នកណាធំជាងខ្ញុំក្នុងផ្ទះនេះទេ ហើយលោកក៏មិនបានហួងទុករបស់ណាមួយនឹងខ្ញុំដែរ លើកតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំប្រព្រឹត្តការ ដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង