លោកុប្បត្តិ 39:2-3
លោកុប្បត្តិ 39:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាគង់នៅជាមួយលោកយ៉ូសែប ហើយលោកចេះតែចម្រើនឡើង គឺលោកនៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ដែលជាសាសន៍អេស៊ីព្ទ។ ចៅហ្វាយរបស់លោកឃើញថា ព្រះយេហូវ៉ាគង់នៅជាមួយលោក ហើយថា ព្រះយេហូវ៉ាធ្វើឲ្យគ្រប់ការទាំងអស់បានចម្រើនឡើង ដោយសារដៃរបស់លោក។
លោកុប្បត្តិ 39:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប ការអ្វីដែលលោកធ្វើសុទ្ធតែបានលទ្ធផលល្អទាំងអស់។ លោករស់នៅក្នុងផ្ទះម្ចាស់របស់លោកដែលជាជនជាតិអេស៊ីបនោះ។ ម្ចាស់របស់លោកឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោក ហើយការអ្វីដែលលោកធ្វើ ព្រះអង្គប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
លោកុប្បត្តិ 39:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចំរើនឡើងគាត់នៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ជាសាសន៍អេស៊ីព្ទនោះ ចៅហ្វាយក៏ឃើញថា ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ ហើយថា ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យគ្រប់ការទាំងអស់បានកើតឡើងដោយសារដៃគាត់