លោកុប្បត្តិ 38:27-30

លោកុប្បត្តិ 38:27-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​គ្រប់​ខែ​ដែល​នាង​ត្រូវ​សម្រាល​កូន នោះ​មើល៍ មាន​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ​នាង។ កាល​នាង​ឈឺ​ពោះ​សម្រាល​កូន កូន​មួយ​បញ្ចេញ​ដៃ​មក ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​វា ដោយ​ពោល​ថា៖ «មួយ​នេះ​បាន​កើត​មុន»។ ប៉ុន្ដែ កាល​កូន​នោះ​បាន​ដក​ដៃ​ចូល​ទៅ​វិញ នោះ​មើល៍ បង​វា​ក៏​កើត​ចេញ​មក ហើយ​ឆ្មប​ពោល​ថា៖ «ម្ដេច​ក៏​ឯង​ប្រជែង​ខ្លួន​ចេញ​មកដូច្នេះ!» ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កូន​នោះ​ថា "ពេរេស" ។ បន្ទាប់​មក ប្អូន​របស់​វា​ដែល​មាន​អំបោះ​ក្រហម​នៅ​ដៃ​ក៏​កើត​ចេញ​មក ហើយ​គេ​ដាក់​ឈ្មោះ​កូន​នោះ​ថា "សេរ៉ាស" ។

លោកុប្បត្តិ 38:27-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ជិត​ដល់​ពេល​សម្រាល​កូន គេ​ដឹង​ថា​នាង​មាន​កូន​ភ្លោះ​ក្នុង​ផ្ទៃ​នាង។ ពេល​សម្រាល​កូន​មាន​កូន​មួយ​ចេញ​ដៃ​មក​មុន ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​ទារក​នោះ ទាំង​ពោល​ថា៖ «កូន​មួយ​នេះ​កើត​មុន»។ ប៉ុន្តែ ទារក​នោះ​បាន​ដក​ដៃ​ចូល​ទៅ​វិញ ហើយ​បង​របស់​វា​ក៏​កើត​ចេញ​មក។ ពេល​នោះ ឆ្មប​ពោល​ថា៖ «ឯង​បាន​បើក​ប្រឡោះ​ដណ្ដើម​ចេញ​មុន!» គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ពេរេស”។ បន្ទាប់​មក​ទៀត កូន​ប្អូន​កើត​ចេញ​មក ទាំង​មាន​អំបោះ​ក្រហម​នៅ​ជាប់​នឹង​ដៃ​ផង។ គេ​ដាក់​ឈ្មោះ​កូន​នោះ​ថា “សេ‌រ៉ាស”។