លោកុប្បត្តិ 37:26-28

លោកុប្បត្តិ 37:26-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ យូដា​និយាយ​ទៅ​បង‌ប្អូន​ថា៖ «បើ​យើង​សម្លាប់​ប្អូន​ទៅ ហើយ​លាក់​ឈាម​វា តើ​ចំណេញ​បាន​អី? មក៍ យើង​លក់​វា​ទៅ​ឲ្យ​ពួក​អ៊ីស‌ម៉ា‌អែល​វិញ កុំ​ឲ្យ​យើង​ដាក់​ដៃ​លើ​វា​ឡើយ ដ្បិត​វា​ជា​‌ប្អូន​របស់​យើង ជា​សាច់​ឈាម​របស់​យើង​ដែរ»។ បង‌ប្អូន​របស់​គាត់​ក៏​យល់​ព្រម​តាម។ ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​ក៏​មក​ដល់ រួច​បង​ៗ​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ា‌អែល មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ដួង។ ពួក​នោះ​ក៏​យក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ។

លោកុប្បត្តិ 37:26-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យូដា​ពោល​ទៅ​កាន់​បងប្អូន​គាត់​ថា៖ «បើ​យើង​សម្លាប់​ប្អូន​យើង​ចោល តើ​បាន​ចំណេញ​អ្វី នាំ​តែ​ពិបាក​លាក់​ឃាត‌កម្ម​នេះ​ថែម​ទៀត។ មក៍ យើង​លក់​វា​ឲ្យ​ពួក​អ៊ីស្មា‌អែល​វិញ កុំ​សម្លាប់​វា​អី ព្រោះ​វា​ជា​ប្អូន​របស់​យើង ជា​សាច់​ឈាម​យើង​ដែរ»។ គេ​ក៏​ស្ដាប់​តាម​ពាក្យ​គាត់។ បន្ទាប់​មក មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យ៉ូសែប​ចេញ​ពី​អណ្ដូង រួច​លក់​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យ៉ូសែប​ទៅ​ស្រុក​អេស៊ីប។

លោកុប្បត្តិ 37:26-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​យូដា​និយាយ​ទៅ​បង​ប្អូន​ថា បើ​យើង​សំឡាប់​ប្អូន​ទៅ ហើយ​លាក់​ឈាម​វា តើ​មាន​កំរៃ​អី្វ ដូច្នេះ​ចូរ​យើង​លក់​វា​ទៅ​ឲ្យ​ពួក​អ៊ីស‌ម៉ាអែល​វិញ កុំ​ឲ្យ​យើង​ពាល់​វា​ឡើយ ដ្បិត​វា​ជា​បង​ប្អូន ជា​សាច់​ឈាម​នឹង​យើង​ដែរ នោះ​បង​ប្អូន​ក៏​យល់​ព្រម​តាម ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​នោះ​ក៏​មក​ដល់ រួច​ពួក​បង​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង​មក ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ាអែល​ដំឡៃ​ជា​ប្រាក់​២០​ដួង ពួក​នោះ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។