លោកុប្បត្តិ 37:22 - Compare All Versions

លោកុប្បត្តិ 37:22 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

រូបេន​ពោល​ទៅ​ពួក‌គេ​ទៀត​ថា៖ «កុំ​កម្ចាយ​ឈាម​អី គ្រាន់​តែ​ទម្លាក់​វា​ទៅ​ក្នុង​អណ្តូង​នៅ​ទី​រហោ‌ស្ថាន​នេះ​ទៅ​បាន​ហើយ កុំ​ដាក់​ដៃ​លើ​វាឡើយ»។ គាត់​ធ្វើ​ដូច្នេះ មក​ពី​គាត់​ចង់​ជួយ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក‌គេ ហើយ​បញ្ជូន​គាត់​ឲ្យ​ត្រឡប់​ទៅ​ឯ​ឪពុក​វិញ។

លោកុប្បត្តិ 37:22 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​រូបេន​ពោល​ថែម​ទៀត​ថា៖ «កុំ​បង្ហូរ​ឈាម​វា​ធ្វើ​អ្វី គឺ​គ្រាន់​តែ​បោះ​វា​ទៅ​ក្នុង​អណ្ដូង​នៅ​វាល​រហោ‌ស្ថាន​នេះ​បាន​ហើយ មិន​បាច់​សម្លាប់​វា​ទេ»។ គាត់​ពោល​ដូច្នេះ មក​ពី​ចង់​រំដោះ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​បងៗ ហើយ​នាំ​យក​ទៅ​ជូន​ឪពុក​វិញ។

លោកុប្បត្តិ 37:22 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រួច​រូបេន​និយាយ​ទៅ​គេ​ថា កុំ​ឲ្យ​កំចាយ​ឈាម​អី ឲ្យ​គ្រាន់​តែ​ទំលាក់​វា​ទៅ​ក្នុង​អណ្តូង​នៅ​ទី​រហោ‌ស្ថាន​នេះ​ចុះ កុំ​ឲ្យ​ដាក់​ដៃ​ធ្វើ​វា​ឡើយ ដោយ​គំនិត​គាត់​ប៉ង​នឹង​ជួយ ឲ្យ​យ៉ូសែប​រួច​ពី​កណ្តាប់​ដៃ​របស់​គេ ដើម្បី​នឹង​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ឯ​ឪពុក​វិញ