លោកុប្បត្តិ 37:18-20
លោកុប្បត្តិ 37:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេឃើញយ៉ូសែបពីចម្ងាយ គេរួមគំនិតគ្នាថានឹងសម្លាប់គាត់ចោល មុនពេលគាត់ទៅដល់។ គេនិយាយគ្នាទៅវិញទៅមកថា៖ «ន៎ុះន៏ អាមេសប្តិបានមកដល់ហើយ។ មកយើង នាំគ្នាសម្លាប់វាចោល ហើយយកទៅទម្លាក់ក្នុងអណ្តូងណាមួយ រួចនិយាយថា មានសត្វសាហាវបានហែកវាស៊ីទៅហើយ ហើយយើងនឹងមើល តើសប្តិរបស់វានឹងទៅជាយ៉ាងណា»។
លោកុប្បត្តិ 37:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលគេបានឃើញយ៉ូសែបពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថានឹងសម្លាប់គាត់ចោល។ គេនិយាយគ្នាទៅវិញទៅមកថា«មើល៍! លោកគ្រូយល់សប្តិមកដល់ហើយ! យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្ដូងណាមួយ រួចពោលថាមានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វានឹងបានទៅជាយ៉ាងណា»។
លោកុប្បត្តិ 37:18-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះគេឃើញគាត់ពីចំងាយ នោះគេមត់សំរេចគ្នាថានឹងសំឡាប់គាត់ចោល ក្នុងកាលមុនដែលគាត់ទៅដល់ គេនិយាយគ្នាទៅវិញទៅមកថា នុ៎ះន៏ អាមេសប្តិបានមកដល់ហើយ ចូរយើងសំឡាប់វាឥឡូវ ទំលាក់ចុះក្នុងអណ្តូងណាមួយទៅ រួចសឹមនិយាយថា មានសត្វសាហាវណាបានហែកវាស៊ីទៅហើយ យើងនឹងមើល តើនឹងមានអ្វីកើតពីសប្តិនោះមក