លោកុប្បត្តិ 37:1-2
លោកុប្បត្តិ 37:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ាកុបបានរស់នៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានស្នាក់អាស្រ័យនៅ។ នេះជាដំណើររឿងនៃក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់តែងតែឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ ក្មេងជំទង់នេះនៅជាមួយកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ជាប្រពន្ធរបស់ឪពុកគាត់ ហើយយ៉ូសែបតែងយករឿងអាក្រក់របស់ពួកគេមកប្រាប់ឪពុក។
លោកុប្បត្តិ 37:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ាកុបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានចូលស្នាក់នៅ។ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបនៅពីក្មេង អាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យ៉ូសែបបានរាយការណ៍ពីការអាក្រក់ដែលបងៗធ្វើ។
លោកុប្បត្តិ 37:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយ៉ាកុបគាត់អាស្រ័យនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុកបានស្នាក់នៅ ទុកដូចជាសាសន៍ដទៃ នេះជាពង្សាវតារនៃពួកកូនចៅរបស់យ៉ាកុប រីឯយ៉ូសែប កាលមានអាយុ១៧ឆ្នាំ នោះគាត់តែងតែឃ្វាលហ្វូងសត្វជាមួយនឹងពួកបងប្អូន ក្មេងជំទង់នោះក៏នៅជាមួយនឹងពួកកូនប៊ីលហា នឹងកូនស៊ីលផា ជាប្រពន្ធរបស់ឪពុកខ្លួន ហើយគាត់នាំរឿងពីការអាក្រក់របស់គេមកប្រាប់ដល់ឪពុក