លោកុប្បត្តិ 33:1-4

លោកុប្បត្តិ 33:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ាកុប​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​លោក​អេសាវ​កំពុង​មក មាន​ទាំង​មនុស្ស​បួន​រយ​នាក់​មក​ជា‌មួយ​ផង រួច​លោក​ចែក​កូន​ឲ្យ​នាង​លេអា នាង​រ៉ាជែល និង​ស្រី​បម្រើ​ទាំង​ពីរ​នាក់។ លោក​ដាក់​ស្រី​បម្រើ​ទាំង​ពីរ និង​កូន​រប​ស់​ពួក​នាង​ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក នាង​លេអា និង​កូន​របស់​នាង រួចនាង​រ៉ាជែល និង​យ៉ូសែប ដើរ​ក្រោយ​គេ​បង្អស់។ ខ្លួន​លោក​ផ្ទាល់​ដើរ​មុខ​គេ ហើយ​ឱន​ក្រាប​ចុះ​ដល់​ដី​ប្រាំពីរ​ដង រហូត​ទាល់​តែ​ចូល​ជិត​ដល់​បង​របស់​លោក។ លោក​អេសាវ​រត់​មក​ជួប ហើយ​ឱប​ថើប រួច​យំ​ជា‌មួយ​គ្នា​ទាំង​ពីរ​នាក់។

លោកុប្បត្តិ 33:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ាកុប​ងើប​មុខ​ឡើង ឃើញ​លោក​អេសាវ​មក​ដល់ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង លោក​ក៏​ចែក​កូន​ឲ្យ​លោក​ស្រី​លេអា លោក​ស្រី​រ៉ាជែល និង​ស្ត្រី​បម្រើ​ទាំង​ពីរ។ លោក​ដាក់​ស្ត្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​នាង ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក លោក​ស្រី​លេអា និង​កូន​របស់​គាត់ ហើយ​លោក​ស្រី​រ៉ាជែល និង​យ៉ូសែប ដើរ​ក្រោយ​គេ។ រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ដើរ​មុខ​គេ​បង្អស់ ហើយ​លោក​ក្រាប​សំពះ​ដល់​ដី​ប្រាំ‌ពីរ​ដង រហូត​ទៅ​ជិត​ដល់​លោក​អេសាវ។ លោក​អេសាវ​រត់​មក​ជួប​លោក រួច​ឱប​លោក​ទៀត​ផង។ គាត់​ឱប​ក​លោក ថើប​លោក ហើយ​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​យំ។