លោកុប្បត្តិ 32:26-28
លោកុប្បត្តិ 32:26-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បុរសនោះពោលថា៖ «ចូរលែងខ្ញុំទៅ ដ្បិតភ្លឺហើយ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែលោកឲ្យពរខ្ញុំសិន»។ បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?» លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ រួចបុរសនោះពោលថា៖ «ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែល វិញ ដ្បិតអ្នកបានតយុទ្ធជាមួយព្រះ និងមនុស្ស ហើយក៏បានឈ្នះផង»។
លោកុប្បត្តិ 32:26-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ លោកតបវិញថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។ បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?»។ លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រាអែលវិញ ដ្បិតអ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ និងជាមួយមនុស្ស ហើយអ្នកមានជ័យជម្នះ»។
លោកុប្បត្តិ 32:26-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកនោះនិយាយថា ចូរលែងឲ្យអញទៅ ដ្បិតភ្លឺហើយ តែគាត់ឆ្លើយថា ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន អ្នកនោះសួរគាត់ថា ឯងឈ្មោះអី គាត់ឆ្លើយថា ខ្ញុំឈ្មោះយ៉ាកុប រួចអ្នកនោះប្រាប់ថា ឈ្មោះឯងមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ពីព្រោះឯងមានអំណាចចំពោះព្រះហើយនឹងមនុស្ស ក៏បានឈ្នះផង