លោកុប្បត្តិ 30:33
លោកុប្បត្តិ 30:33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ តទៅមុខទៀត កាលណាលោកឪពុកចូលមកសួរពីឈ្នួលរបស់ខ្ញុំ នោះខ្ញុំនឹងសម្ដែងឲ្យពុកជ្រាបថា ខ្ញុំស្មោះត្រង់ គឺបើមានសត្វណានៅជាមួយខ្ញុំ ដែលមិនពពាល ពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះចាត់ទុកថាខ្ញុំបានលួចហើយ»។
លោកុប្បត្តិ 30:33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្អែក ពេលលោកឪពុកអញ្ជើញទៅមើលសត្វ ដែលជាថ្លៃឈ្នួលរបស់ខ្ញុំ លោកឪពុកមុខជាជ្រាបថា ខ្ញុំជាមនុស្សទៀងត្រង់។ ប្រសិនបើលោកឪពុកឃើញសត្វណាដែលគ្មានសម្បុរពពាល និងពព្លាក់ក្នុងចំណោមពពែ ឬសត្វណាដែលគ្មានសម្បុរស្រអាប់ក្នុងចំណោមកូនចៀម បានសេចក្ដីថា ខ្ញុំបានលួចសត្វទាំងនោះហើយ»។
លោកុប្បត្តិ 30:33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ទៅមុខទៀត កាលណាលោកឪពុកចូលមកសាកសួរពីឈ្នួលខ្ញុំ នោះសេចក្ដីសុចរិតរបស់ខ្ញុំនឹងសំដែងឲ្យឃើញច្បាស់ដូច្នេះ គឺបើមានសត្វណានៅជាមួយនឹងខ្ញុំ ដែលមិនពពាលពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះនឹងរាប់ទុកជារបស់លួច