លោកុប្បត្តិ 3:15-16
លោកុប្បត្តិ 3:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។ ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖ «យើងនឹងធ្វើឲ្យនាង មានសេចក្ដីព្រួយលំបាកជាច្រើន នៅពេលមានផ្ទៃពោះ នាងនឹងសម្រាលកូនទាំងឈឺចុកចាប់ ចិត្តនាងនឹងប្រាថ្នាចង់បានប្តី ហើយប្តីនឹងត្រួតត្រាលើនាង»។
លោកុប្បត្តិ 3:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។ ព្រះអង្គមានព្រះបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសម្រាលកូនទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឲ្យត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
លោកុប្បត្តិ 3:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងធ្វើឲ្យឯង ហើយនឹងស្ត្រី គឺទាំងពូជឯង នឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ ទ្រង់ក៏មានបន្ទូលទៅស្ត្រីវិញថា អញនឹងចំរើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង