លោកុប្បត្តិ 3:1-3

លោកុប្បត្តិ 3:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ពស់​ជា​សត្វ​មួយ​ដែល​មាន​កល‌ល្បិច​លើស​ជាងអស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "អ្នក​មិនត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​សួន‌ច្បារ"មែន​ឬ?» ស្ត្រីពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​ឡាយ​នៅ​ក្នុង​សួន‌ច្បារ​បាន តែ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​មួយ​ដែល​នៅ​កណ្ដាល​សួន‌ច្បារ​នោះ​ឡើយ ហើយ​ក៏​កុំ​ប៉ះ​ពាល់​ដែរ ក្រែង‌លោ​ស្លាប់"»។

លោកុប្បត្តិ 3:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពស់​ជា​សត្វ​មួយ​មាន​កល‌ល្បិច​ជាង​គេ ក្នុង​ចំណោម​សត្វ​ព្រៃ​ទាំង​អស់​ដែល​ព្រះ‌ជា‌អម្ចាស់​បង្កើត​មក។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សួន​ឧទ្យាន​មែន​ឬ?»។ ស្ត្រី​ពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​សួន​ឧទ្យាន​បាន រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​កណ្ដាល​សួន​ឧទ្យាន​នោះ​វិញ ព្រះ‌ជាម្ចាស់​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ដែរ បើ​ពុំ​នោះ​ទេ អ្នក​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។