លោកុប្បត្តិ 29:7-11
លោកុប្បត្តិ 29:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ាកុបពោលថា៖ «ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកជុំគ្នាទេ។ សូមឲ្យទឹកវាផឹក ហើយនាំវាទៅឲ្យស៊ីស្មៅទៀតទៅ»។ ប៉ុន្ដែ គេឆ្លើយថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ ទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នា ហើយប្រមៀលថ្មពីមាត់អណ្តូងចេញសិន ទើបយើងដងទឹកឲ្យចៀមផឹកបាន»។ កាលលោកកំពុងនិយាយជាមួយគេនៅឡើយ នាងរ៉ាជែលក៏នាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ពេលលោកយ៉ាកុបក្រឡេកឃើញនាងរ៉ាជែល កូនរបស់លោកឡាបាន់ បងប្រុសរបស់ម្ដាយលោក និងចៀមរបស់ឡាបាន់ បងប្រុសរបស់ម្ដាយលោក លោកក៏ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់លោកឡាបាន់ផឹក។ លោកយ៉ាកុបក៏ថើបនាងរ៉ាជែល ហើយទ្រហោយំ។
លោកុប្បត្តិ 29:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកមានប្រសាសន៍ថា៖ «មើល៍ ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកនៅជុំគ្នាទេ។ សូមឲ្យទឹកវាផឹក រួចឲ្យស៊ីស្មៅបន្តទៀតទៅ»។ គេតបមកវិញថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ គឺត្រូវចាំទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នាសិន សឹមបើកគម្របអណ្ដូងឲ្យវាផឹកទឹក»។ លោកយ៉ាកុបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែនាងរ៉ាជែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ពេលលោកយ៉ាកុបឃើញនាងរ៉ាជែល ជាកូនរបស់លោកឡាបាន់ ដែលជាបងប្រុសរបស់ម្ដាយលោក និងហ្វូងចៀមរបស់លោកឡាបាន់មកដល់ លោកក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្ដូង រួចដងទឹកឲ្យសត្វរបស់លោកឡាបាន់ផឹក។ បន្ទាប់មក លោកថើបនាងរ៉ាជែល ហើយទ្រហោយំ។
លោកុប្បត្តិ 29:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាកុបនិយាយថា ថ្ងៃនៅខ្ពស់នៅឡើយ មិនមែនជាវេលាឲ្យហ្វូងសត្វប្រជុំគ្នាទេ ចូរឲ្យវាផឹក ហើយនាំទៅឲ្យស៊ីទៀតទៅ តែគេឆ្លើយថា មិនកើតទេ ទាល់តែហ្វូងចៀមទាំងអស់បានមូលមកព្រម ហើយបានប្រមៀលថ្មពីមាត់អណ្តូងចេញ នោះទើបយើងដងទឹកឲ្យចៀមផឹកបាន។ កាលគាត់កំពុងនិយាយនឹងគេនៅឡើយ នោះរ៉ាជែលនាងនាំហ្វូងចៀមរបស់ឪពុកមកដល់ ដ្បិតគឺនាងហើយដែលជាអ្នកឃ្វាល កាលយ៉ាកុបក្រឡេកឃើញរ៉ាជែលជាកូនឡាបាន់ឪពុកធំគាត់ នោះគាត់ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់ឡាបាន់ឪពុកធំផឹក យ៉ាកុបក៏ថើបរ៉ាជែល រួចឡើងសំឡេងយំ