លោកុប្បត្តិ 29:14-17
លោកុប្បត្តិ 29:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកឡាបាន់ក៏ពោលឡើងថា៖ «ប្រាកដហើយ ក្មួយជាឆ្អឹងរបស់អ៊ំ និងជាសាច់របស់អ៊ំពិតមែន!»។ លោកយ៉ាកុបក៏ស្នាក់នៅជាមួយគាត់រយៈពេលមួយខែ។ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ដោយព្រោះតែក្មួយជាសាច់ញាតិរបស់អ៊ំ តើត្រូវឲ្យក្មួយបម្រើអ៊ំដោយមិនយកកម្រៃឬ? ចូរប្រាប់មកចុះ តើក្មួយចង់បានឈ្នួលជាអ្វី?» លោកឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាជែល។ នាងលេអាមានភ្នែកស្រទន់ ហើយនាងរ៉ាជែលមានរូបឆោមស្អាតល្អណាស់។
លោកុប្បត្តិ 29:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ លោកយ៉ាកុបស្នាក់នៅជាមួយលោកឡាបាន់អស់រយៈពេលមួយខែ។ ថ្ងៃមួយ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ក្មួយជាសាច់ញាតិរបស់អ៊ំមែន តែក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនយកកម្រៃនោះឡើយ។ សូមក្មួយប្រាប់អ៊ំមក ក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»។ លោកឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាជែល។ នាងលេអាមានភ្នែកស្រស់ល្អ រីឯនាងរ៉ាជែលវិញ នាងមានរូបឆោមស្អាតល្អណាស់។
លោកុប្បត្តិ 29:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឡាបាន់និយាយថា ឯងជាសាច់ឈាមរបស់អញពិតមែន រួចយ៉ាកុបក៏នៅជាមួយនឹងគាត់១ខែ។ ឡាបាន់និយាយទៅយ៉ាកុបថា តើត្រូវឲ្យឯងបំរើអញទទេ ដោយព្រោះតែឯងជាបងប្អូននឹងអញឬអី ចូរប្រាប់អញចុះ តើឯងចង់បានឈ្នួលជាអ្វី រីឯឡាបាន់គាត់មានកូនស្រី២ កូនច្បងឈ្មោះលេអា ហើយកូនពៅឈ្មោះរ៉ាជែល នាងលេអាមានភ្នែកទន់ ឯរ៉ាជែលមានរូបឆោមលោមពណ៌ស្រស់បស់ល្អណាស់