លោកុប្បត្តិ 28:3-4
លោកុប្បត្តិ 28:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមព្រះដ៏មានគ្រប់ព្រះចេស្តា ប្រទានពរកូន ទាំងធ្វើឲ្យកូនមានកូនចៅជាច្រើន ហើយកើនចំនួនឡើង ឲ្យកូនបានទៅជាសាសន៍មួយដែលមានគ្នាច្រើន។ សូមព្រះអង្គប្រទានពររបស់លោកអ័ប្រាហាំដល់កូន និងពូជពង្សរបស់កូន ដើម្បីឲ្យកូនបានទទួលស្រុកដែលស្នាក់នៅ ទុកជាកេរអាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់លោកអ័ប្រាហាំ!»។
លោកុប្បត្តិ 28:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ! សូមព្រះអង្គប្រទានពរកូន និងពូជពង្សកូន ដូចទ្រង់បានប្រទានដល់លោកអប្រាហាំ កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលព្រះជាម្ចាស់បានប្រគល់ដល់លោកអប្រាហាំ!»។
លោកុប្បត្តិ 28:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមព្រះដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់ឯង ទាំងធ្វើឲ្យឯងបង្កើតកូនចំរើនជាច្រើនឡើង ឲ្យឯងបានជាសាសន៍១ មានគ្នាដ៏ច្រើន ព្រមទាំងប្រទានពររបស់អ័ប្រាហាំដល់ឯង នឹងពូជឯងផង ដើម្បីឲ្យឯងបានស្រុកដែលឯងស្នាក់នៅទុកជាកេរ្តិ៍អាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់អ័ប្រាហាំ