លោកុប្បត្តិ 27:37
លោកុប្បត្តិ 27:37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអ៊ីសាកឆ្លើយទៅអេសាវថា៖ «មើល៍ ពុកបានឲ្យវាធ្វើជាចៅហ្វាយលើកូន ហើយបានឲ្យបងប្អូនរបស់វាទាំងអស់ធ្វើជាអ្នកបម្រើរបស់វា ព្រមទាំងឲ្យវាបានទ្រទ្រង់ជីវិតដោយស្រូវ និងស្រាទំពាំងបាយជូរ។ ដូច្នេះ កូនអើយ តើឲ្យពុកអាចធ្វើអ្វីសម្រាប់កូនទៀត?»
លោកុប្បត្តិ 27:37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវវិញថា៖ «ឪពុកបានឲ្យវាធ្វើជាម្ចាស់លើកូនឯង និងឲ្យបងប្អូនរបស់វាទាំងអស់ទៅជាអ្នកបម្រើរបស់វាហើយ។ ឪពុកក៏បានឲ្យស្រូវ និងស្រាទំពាំងបាយជូរថ្មីទៅវាដែរ ដូច្នេះ ឪពុកមិនអាចធ្វើអ្វីទៀតសម្រាប់កូនទេ»។
លោកុប្បត្តិ 27:37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ៊ីសាកឆ្លើយទៅអេសាវថា មើល អញបានតាំងឲ្យវាធ្វើជាចៅហ្វាយលើឯង ហើយបានឲ្យបងប្អូនវាទាំងអស់ធ្វើជាបាវបំរើដល់វា ទាំងឲ្យវាលៀងជីវិតដោយស្រូវ ហើយនឹងស្រាទំពាំងបាយជូរ ដូច្នេះ កូនអើយ តើឲ្យអញធ្វើអ្វីឲ្យឯងទៀត