លោកុប្បត្តិ 27:29
លោកុប្បត្តិ 27:29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមឲ្យមានប្រជាជននានាបម្រើកូន ហើយជាតិសាសន៍ផ្សេងៗ ក្រាបចុះចំពោះកូន។ សូមឲ្យកូនបានទៅជាចៅហ្វាយ លើបងប្អូនរបស់កូន ហើយឲ្យកូនពោះមួយជាមួយកូន បានក្រាបគោរពដល់កូន សូមឲ្យត្រូវបណ្ដាសា ដល់អ្នកណាដែលដាក់បណ្ដាសាកូន ហើយឲ្យបានពរ ដល់អ្នកណាដែលឲ្យពរកូន»។
លោកុប្បត្តិ 27:29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបថ្វាយបង្គំកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបថ្វាយបង្គំកូន! អ្នកណាដាក់បណ្ដាសាកូន អ្នកនោះមុខជាទទួលបណ្ដាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។
លោកុប្បត្តិ 27:29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឲ្យមាននគរនានាបំរើដល់ឯង ហើយសាសន៍ផ្សេងៗក្រាបចុះចំពោះឯង ឲ្យឯងបានជាចៅហ្វាយលើបងប្អូនឯង ហើយឲ្យកូនពោះមួយនឹងឯងបានក្រាបគោរពដល់ឯងដែរ សូមឲ្យត្រូវបណ្តាសាដល់អ្នកណាដែលផ្តាសាឯង ហើយឲ្យបានពរដល់អ្នកណាដែលឲ្យពរឯង។