លោកុប្បត្តិ 26:24
លោកុប្បត្តិ 26:24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅយប់នោះឯង ព្រះយេហូវ៉ាបានលេចមកឲ្យលោកឃើញ មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អ័ប្រាហាំឪពុកអ្នក ដូច្នេះ កុំខ្លាចអ្វីឡើយ ដ្បិតយើងនៅជាមួយ ហើយនឹងឲ្យពរអ្នក ទាំងចម្រើនពូជពង្សរបស់អ្នកឲ្យច្រើនឡើង ដោយយល់ដល់អ័ប្រាហាំជាអ្នកបម្រើរបស់យើង»។
លោកុប្បត្តិ 26:24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលយប់ ព្រះអម្ចាស់យាងមកជួបលោក មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អប្រាហាំ ឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អប្រាហាំជាអ្នកបម្រើរបស់យើង»។
លោកុប្បត្តិ 26:24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយនៅយប់នោះឯង ព្រះយេហូវ៉ាទ្រង់លេចមកឯគាត់មានបន្ទូលថា អញជាព្រះនៃអ័ប្រាហាំឪពុកឯង ដូច្នេះកុំឲ្យខ្លាចអ្វីឡើយ ពីព្រោះអញនៅជាមួយ ហើយនឹងឲ្យពរទាំងចំរើនពូជឯងឲ្យច្រើនឡើង ដោយព្រោះអ័ប្រាហាំជាអ្នកបំរើអញ