លោកុប្បត្តិ 24:3-4
លោកុប្បត្តិ 24:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំឲ្យអ្នកស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនរបស់ខ្ញុំពីពួកកូនស្រីសាសន៍កាណាន ដែលខ្ញុំរស់នៅកណ្ដាលគេនេះឡើយ គឺអ្នកត្រូវទៅឯស្រុកកំណើតរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនរបស់ខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ»។
លោកុប្បត្តិ 24:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហើយស្បថដោយយកព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្ដឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្ដឹងកូនស្រីក្នុងចំណោមញាតិសន្ដានរបស់ខ្ញុំ មកធ្វើជាប្រពន្ធឲ្យអ៊ីសាក ជាកូនរបស់ខ្ញុំវិញ»។
លោកុប្បត្តិ 24:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងឲ្យឯងស្បថនឹងព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ហើយជាព្រះនៃផែនដីថា ឯងនឹងមិនយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅកណ្តាលគេនេះឡើយ គឺត្រូវឲ្យឯងទៅឯស្រុកអញ នឹងយកប្រពន្ធឲ្យអ៊ីសាកជាកូនអញ ពីញាតិសន្តានអញវិញ