លោកុប្បត្តិ 24:26-27
លោកុប្បត្តិ 24:26-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បុរសនោះក៏ឱនក្បាលចុះ ហើយថ្វាយបង្គំព្រះយេហូវ៉ា ទាំងពោលថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំ ដែលព្រះអង្គមិនបានខាននឹងសម្ដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំ បានប្រកបដោយព្រះពរ។ រីឯទូលបង្គំវិញ ក៏ព្រះយេហូវ៉ាបាននាំផ្លូវទូលបង្គំមកដល់ផ្ទះបងប្អូនរបស់ចៅហ្វាយទូលបង្គំដែរ»។
លោកុប្បត្តិ 24:26-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បុរសនោះលុតជង្គង់ចុះ ក្រាបថ្វាយបង្គំព្រះអម្ចាស់ ទាំងពោលថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលតែងតែសម្តែងព្រះហឫទ័យសន្តោសមេត្តា និងព្រះហឫទ័យស្មោះត្រង់ចំពោះលោកម្ចាស់ខ្ញុំជានិច្ច! ព្រះអម្ចាស់នាំផ្លូវខ្ញុំ រហូតដល់បានមកជួបបងប្អូនលោកម្ចាស់ខ្ញុំ»។
លោកុប្បត្តិ 24:26-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បាវនោះក៏ឱនខ្លួនថ្វាយបង្គំដល់ព្រះយេហូវ៉ា ដោយទូលថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំ ដែលទ្រង់មិនបានខាននឹងផ្តល់សេចក្ដីសប្បុរស នឹងសេចក្ដីស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំបានប្រកបដោយព្រះពរ ឯទូលបង្គំសោត ក៏ព្រះយេហូវ៉ាទ្រង់នាំផ្លូវមកដល់ផ្ទះពួកបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ