លោកុប្បត្តិ 24:12 - Compare All Versions

លោកុប្បត្តិ 24:12 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

គាត់​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដល់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​ផង។

លោកុប្បត្តិ 24:12 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

គាត់​ក៏​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ចៅហ្វាយ​របស់​ទូលបង្គំ សូម​ព្រះអង្គ​មេត្តា​ជួយ​ឲ្យ​ទូលបង្គំ​បាន​ជួប​នឹង​នារី​ម្នាក់​ដូច​ប្រាថ្នា​ផង។ សូម​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ដល់​លោក​អប្រាហាំ​ជា​ម្ចាស់​ទូលបង្គំ​ផង!

លោកុប្បត្តិ 24:12 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រួច​ក៏​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅហ្វាយ​ទូលបង្គំ​អើយ នៅ​ថ្ងៃ​នេះ​សូម​ប្រោស​មេត្តា​ដល់​ទូលបង្គំ សូម​សំដែង​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ជា​ចៅហ្វាយ​ទូលបង្គំ​ផង