លោកុប្បត្តិ 22:9-12
លោកុប្បត្តិ 22:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលបានមកដល់កន្លែងដែលព្រះបានបង្ហាញប្រាប់លោកហើយ លោកអ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចតម្រៀបឧស ហើយចងអ៊ីសាកជាកូន ដាក់លើគំនរឧសនៅលើអាសនានោះ។ បន្ទាប់មក លោកអ័ប្រាហាំលូកដៃទៅចាប់យកកាំបិត បម្រុងនឹងសម្លាប់កូន។ ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាហៅលោកពីលើមេឃមកថា៖ «អ័ប្រាហាំ អ័ប្រាហាំអើយ!»។ លោកតបថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។ ទេវតាពោលថា៖ «កុំលូកដៃទៅលើកូនក្មេងនោះឡើយ កុំធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងហើយថា អ្នកកោតខ្លាចព្រះមែន ដោយមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើងសោះ»។
លោកុប្បត្តិ 22:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ លោកអប្រាហាំសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចលោកចងអ៊ីសាក ជាកូន យកទៅដាក់ពីលើគំនរអុសនៅលើអាសនៈនោះ។ បន្ទាប់មក លោកអប្រាហាំទាញកាំបិតបម្រុងនឹងអារ-កកូនធ្វើយញ្ញបូជា។ ពេលនោះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំ អប្រាហាំអើយ!»។ លោកតបថា៖ «ក្រាបទូល!»។ ទេវតាពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថាអ្នកពិតជាកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះមកយើងឡើយ»។
លោកុប្បត្តិ 22:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់កន្លែងដែលព្រះបានមានបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនា១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនា គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសំឡាប់កូន តែទេវតានៃព្រះយេហូវ៉ាមានបន្ទូលពីលើមេឃហៅគាត់ថា អ័ប្រាហាំៗអើយ នោះគាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ រួចទ្រង់មានបន្ទូលថា កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ