លោកុប្បត្តិ 22:7-8
លោកុប្បត្តិ 22:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ៊ីសាកហៅលោកអ័ប្រាហាំជាឪពុកថា៖ «ពុក!» លោកឆ្លើយថា៖ «មានការអីកូន»។ អ៊ីសាកពោលថា៖ «មើល៍ យើងមានភ្លើង មានឧសហើយ ចុះតើកូនចៀមសម្រាប់តង្វាយដុតនៅឯណា?» លោកអ័ប្រាហាំឆ្លើយថា៖ «កូនអើយ កូនចៀមសម្រាប់ជាតង្វាយដុតនោះ ព្រះនឹងផ្គត់ផ្គង់ឲ្យ»។ ដូច្នេះ អ្នកទាំងពីរក៏បណ្ដើរគ្នាដើរទៅមុខទៀត។
លោកុប្បត្តិ 22:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ អ៊ីសាកហៅលោកអប្រាហាំជាឪពុកថា៖ «ពុក!»។ លោកឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាកពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើយញ្ញបូជានៅឯណា?»។ លោកអប្រាហាំឆ្លើយថា៖ «កូនអើយ ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើយញ្ញបូជា»។ បន្ទាប់មក ទាំងឪពុកទាំងកូនក៏ដើរទៅមុខជាមួយគ្នា។
លោកុប្បត្តិ 22:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ៊ីសាកនិយាយនឹងឪពុកថា លោកឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើងនឹងឱសហើយ តែកូនចៀមសំរាប់ដង្វាយដុតតើនៅឯណា អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសំរាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ ដូច្នេះក៏នាំគ្នាទៅទៀត។