លោកុប្បត្តិ 22:14 - Compare All Versions

លោកុប្បត្តិ 22:14 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

លោក​អ័ប្រា‌ហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌យេហូវ៉ា​នឹង​ផ្គត់ផ្គង់ » ដូច​មាន​គេ​និយាយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ផ្គត់‌ផ្គង់​ឲ្យ »។

លោកុប្បត្តិ 22:14 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​អប្រាហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌អម្ចាស់​ផ្គត់‌ផ្គង់»។ ហេតុ​នេះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ​គេ​តែង​ពោល​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ»។

លោកុប្បត្តិ 22:14 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

អ័ប្រា‌ហាំ​ហៅ​កន្លែង​នោះ​ថា «យេហូវ៉ា-យីរេ» ដូច​ជា​គេ​ក៏​និយាយ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ថា​នៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ។