លោកុប្បត្តិ 20:9-10
លោកុប្បត្តិ 20:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះបាទអ័ប៊ីម៉្មាឡិចហៅលោកអ័ប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកប្រព្រឹត្តដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះអ្នក បានជាអ្នកនាំឲ្យខ្ញុំ និងនគររបស់ខ្ញុំមានអំពើបាបដ៏ធ្ងន់បែបនេះ? អ្នកបានប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ»។ ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការទៅលោកអ័ប្រាហាំថា៖ «តើអ្នកយល់ឃើញដូចម្តេចបានជាអ្នកប្រព្រឹត្តដូច្នេះ?»
លោកុប្បត្តិ 20:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទអប៊ីម៉ាឡិចហៅលោកអប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុដូចម្ដេចបានជាលោកធ្វើដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះលោក បានជាលោកនាំទាំងនគររបស់ខ្ញុំ ទាំងខ្ញុំ ឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់បែបនេះ? លោកប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ!»។ បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការទៅកាន់លោកអប្រាហាំទៀតថា៖ «តើលោកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។
លោកុប្បត្តិ 20:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចអ័ប៊ីម៉្មាឡិចហៅអ័ប្រាហាំមកបន្ទោសថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ តើខ្ញុំបានធ្វើបាបនឹងអ្នកដូចម្តេច បានជាអ្នកនាំឲ្យខ្ញុំ ហើយនឹងនគរខ្ញុំមានបាបជាធ្ងន់ដល់ម៉្លេះ អ្នកបានប្រព្រឹត្តនឹងខ្ញុំចំពោះសេចក្ដីដែលមិនត្រូវប្រព្រឹត្តឡើយ អ័ប៊ីម៉្មាឡិចក៏សួរអ័ប្រាហាំថា តើអ្នកឃើញដូចម្តេចបានជាធ្វើដូច្នេះ