លោកុប្បត្តិ 20:1-5

លោកុប្បត្តិ 20:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​អ័ប្រា‌ហាំចាក​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ណេកិប ហើយ​លោក​តាំង​ទី​លំនៅ​ត្រង់​ក្រុង​កេរ៉ា នៅ​ចន្លោះ​ក្រុង​កាដេស និង​ក្រុង​ស៊ើរ។ លោក​អ័ប្រា‌ហាំ​តែង​ប្រាប់​គេ​ថា «នាង​ប្អូន​ស្រី​ខ្ញុំ»។ ដូច្នេះ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច ជា​ស្ដេច​ក្រុង​កេរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​យក​លោក​ស្រី​សារ៉ា​មក។ ប៉ុន្តែ ព្រះ​បាន​មក​ពន្យល់​សប្តិ​ប្រាប់​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​នៅ​ពេល​យប់​ថា៖ «មើល៍! អ្នក​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​ស្ត្រី​ដែល​អ្នកបាន​យក​មក​នេះ ដ្បិត​នាង​ជា​ប្រពន្ធ​គេ​ទេ»។ ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​មិន​បាន​ចូល​ទៅ​ជិត​លោក​ស្រី​សារ៉ា​ទេ។ ស្ដេច​ទូល​សួរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​សាសន៍​មួយដែល​គ្មាន​ទោស​ដែរ​ឬ? តើ​បុរស​នោះ​មិន​បាន​ប្រាប់​ទូល‌បង្គំ​ថា "នាង​ជា​ប្អូនខ្ញុំ"ទេ​ឬ? ហើយ​នាង​ខ្លួន​ឯង​ផ្ទាល់​ក៏​និយាយ​ដែរ​ថា "គាត់​ជា​បង‌ប្រុស​ខ្ញុំ"។ ដូច្នេះ ទូល‌បង្គំ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្អាត​ស្អំ​ទេ ហើយ​ដៃ​ទូល‌បង្គំ​ក៏​ឥត​សៅ​ហ្មង​ដែរ»។

លោកុប្បត្តិ 20:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អប្រាហាំ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ណេកិប។ លោក​បាន​តាំង​ទី​លំ‌នៅ​នៅ​ចន្លោះ​ក្រុង​កាដេស និង​ក្រុង​ស៊ើរ បន្ទាប់​មក លោក​បាន​ទៅ​នៅ​ក្រុង​កេរ៉ា។ លោក​អប្រាហាំ​តែង​ប្រាប់​គេ​ថា លោក​ស្រី​សារ៉ា​ជា​ភរិយា​របស់​លោក​នោះ ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ទេ។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ស្រី​សារ៉ា​មក។ ពេល​នោះ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​ស្ដេច​អប៊ីម៉ា‌ឡិច ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​ស្ត្រី​ដែល​អ្នក​បាន​ចាប់​មក​នោះ​ជា​មិន​ខាន ដ្បិត​នាង​មាន​ប្ដី​ហើយ»។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ពុំ​ទាន់​បាន​ប៉ះ‌ពាល់​លោក​ស្រី​សារ៉ា​នៅ​ឡើយ​ទេ ស្ដេច​ទូល​វិញ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជាតិ​មួយ ទោះ​បី​ជាតិ​នោះ​សុចរិត​ក៏​ដោយ​ឬ? បុរស​នោះ​ទេ​តើ​ដែល​បាន​ប្រាប់​ទូលបង្គំ​ថា​“នាង​ត្រូវ​ជា​ប្អូន​ខ្ញុំ” ហើយ​ស្ត្រី​នោះ​ផ្ទាល់​ក៏​បាន​ប្រាប់​ទូលបង្គំ​ថា​“គាត់​ត្រូវ​ជា​បង​ខ្ញុំ”​ដែរ។ ទូលបង្គំ​ប្រព្រឹត្ត​ដូច្នេះ ដោយ​ចិត្ត​ស្អាត‌ស្អំ​ទេ ហើយ​ដៃ​ទូលបង្គំ​ក៏​ឥត​សៅ‌ហ្មង​ដែរ»។

លោកុប្បត្តិ 20:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អ័ប្រា‌ហាំ គាត់​ចេញ​ពី​ទី​នោះ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ត្បូង គាត់​តាំង​ទី​លំនៅ​ត្រង់​កេរ៉ា នា​កណ្តាល​កាដេស​នឹង​ស៊ើរ អ័ប្រា‌ហាំ​ក៏​និយាយ​ពី​សារ៉ា​ប្រពន្ធ​គាត់​ថា​ជា​ប្អូន​វិញ រួច​អ័ប៊ី‌ម៉្មា‌ឡិច​ជា​ស្តេច​កេរ៉ា​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​នាំ​យក​សារ៉ា​មក តែ​ព្រះ‌ទ្រង់​មក​ពន្យល់​សប្តិ​ប្រាប់​អ័ប៊ី‌ម៉្មា‌ឡិច​នៅ​ពេល​យប់​ថា មើល ឯង​ទុក​ដូច​ជា​មនុស្ស​ស្លាប់ ដោយ​ព្រោះ​ស្ត្រី​ដែល​ឯង​បាន​យក​នេះ ពី​ព្រោះ​នាង​ជា​ប្រពន្ធ​គេ​ទេ តែ​អ័ប៊ី‌ម៉្មា‌ឡិច​មិន​បាន​ចូល​ទៅ​ជិត​សារ៉ា​សោះ ក៏​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​បំផ្លាញ​ទាំង​នគរ​សុចរិត​ដែរ​ឬ​អី តើ​គាត់​មិន​បាន​ប្រាប់​ទូលបង្គំ​ថា នាង​ជា​ប្អូន​ទេ​ឬ​អី ហើយ​នាង​ក៏​និយាយ​ដែរ​ថា គាត់​ជា​បង​ខ្ញុំ ដូច្នេះ ទូលបង្គំ​បាន​ធ្វើ​ការ​នេះ​ដោយ​ទៀង​ត្រង់​ទេ ហើយ​ដោយ​ដៃ​ស្អាត​ផង