លោកុប្បត្តិ 20:1-2
លោកុប្បត្តិ 20:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអ័ប្រាហាំចាកចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅតំបន់ណេកិប ហើយលោកតាំងទីលំនៅត្រង់ក្រុងកេរ៉ា នៅចន្លោះក្រុងកាដេស និងក្រុងស៊ើរ។ លោកអ័ប្រាហាំតែងប្រាប់គេថា «នាងប្អូនស្រីខ្ញុំ»។ ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិច ជាស្ដេចក្រុងកេរ៉ា បានចាត់គេឲ្យទៅនាំយកលោកស្រីសារ៉ាមក។
លោកុប្បត្តិ 20:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអប្រាហាំចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ណេកិប។ លោកបានតាំងទីលំនៅនៅចន្លោះក្រុងកាដេស និងក្រុងស៊ើរ បន្ទាប់មក លោកបានទៅនៅក្រុងកេរ៉ា។ លោកអប្រាហាំតែងប្រាប់គេថា លោកស្រីសារ៉ាជាភរិយារបស់លោកនោះ ត្រូវជាប្អូនស្រីរបស់លោកទេ។ ព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់លោកស្រីសារ៉ាមក។
លោកុប្បត្តិ 20:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ័ប្រាហាំ គាត់ចេញពីទីនោះធ្វើដំណើរទៅឯស្រុកត្បូង គាត់តាំងទីលំនៅត្រង់កេរ៉ា នាកណ្តាលកាដេសនឹងស៊ើរ អ័ប្រាហាំក៏និយាយពីសារ៉ាប្រពន្ធគាត់ថាជាប្អូនវិញ រួចអ័ប៊ីម៉្មាឡិចជាស្តេចកេរ៉ាទ្រង់ចាត់គេឲ្យទៅនាំយកសារ៉ាមក