លោកុប្បត្តិ 2:22-23
លោកុប្បត្តិ 2:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីបុរសមក ព្រះអង្គបានធ្វើឲ្យទៅជាស្ត្រី ហើយក៏នាំនាងមកជួបបុរសនោះ។ បុរសនោះក៏ពោលឡើងថា៖ «នេះហើយជាឆ្អឹងដែលកើតចេញពីឆ្អឹងអញ ហើយជាសាច់ដែលកើតចេញពីសាច់អញ ត្រូវហៅនាងថា "ស្ត្រី " ព្រោះបានយកចេញពីបុរស មក»។
លោកុប្បត្តិ 2:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបគាត់។ បុរសក៏ពោលឡើងថា៖ «លើកនេះពិតជាឆ្អឹង ដែលកើតចេញមកពីឆ្អឹងអញ ជាសាច់ដែលកើតចេញមកពីសាច់អញ ត្រូវហៅនាងថា “ស្ត្រី” ព្រោះនាងបានកើតចេញពីបុរសមក»។
លោកុប្បត្តិ 2:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីអ័ដាមមក នោះទ្រង់ជបឲ្យកើតឡើងជាមនុស្សស្រី ក៏នាំទៅអ័ដាម អ័ដាមក៏ថា នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ នឹងត្រូវហៅថា «ស្ត្រី» ពីព្រោះបានយកចេញពីបុរសមក