លោកុប្បត្តិ 2:15-17
លោកុប្បត្តិ 2:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាដ៏ជាព្រះយកមនុស្សទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការ និងថែរក្សា។ ព្រះយេហូវ៉ាដ៏ជាព្រះបង្គាប់មនុស្សថា៖ «អ្នកអាចបរិភោគផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានដោយសេរី តែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នឹងត្រូវស្លាប់ជាមិនខាន»។
លោកុប្បត្តិ 2:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់បានយកមនុស្សទៅដាក់នៅក្នុងសួនអេដែន ដើម្បីឲ្យគេភ្ជួររាស់ និងថែរក្សាសួននោះ។ ព្រះជាអម្ចាស់បានបញ្ជាមនុស្សដូចតទៅ៖ «អ្នកអាចបរិភោគផ្លែឈើទាំងប៉ុន្មាន នៅក្នុងសួនឧទ្យាននេះបាន តែមិនត្រូវបរិភោគផ្លែឈើពីដើមដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ឡើយ ដ្បិតថ្ងៃណាអ្នកបរិភោគផ្លែនោះ អ្នកមុខជាស្លាប់មិនខាន»។
លោកុប្បត្តិ 2:15-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន។