លោកុប្បត្តិ 2:10-14

លោកុប្បត្តិ 2:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន‌ច្បារ ហើយ​ហូរ​បែក​ពី​ទី​នោះ ចេញទៅ​ជា​បួន។ ទន្លេ​ទី​មួយ​ឈ្មោះ ពិសុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា​ទាំង​មូល ជា​ស្រុក​ដែល​មាន​មាស ហើយ​មាស​ដែល​មក​ពី​ស្រុក​នោះ មាន​គុណ​ភាព​ល្អ មាន​ទាំង​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។ ទន្លេ​ទី​ពីរ​ឈ្មោះ គីហុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស​ទាំង​មូល។ ទន្លេ​ទី​បី​ឈ្មោះ ហ៊ីដេ‌កែល ជា​ទន្លេ​ដែល​ហូរ​ចាក់​ទៅ​ខាង​កើត​ស្រុក​អាស‌ស៊ើរ។ ទន្លេ​ទី​បួន​ឈ្មោះ អ៊ើប្រាត។

លោកុប្បត្តិ 2:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន​ឧទ្យាន ហើយ​នៅ​ត្រង់​សួន​ឧទ្យាន​ទន្លេ​នោះ​ក៏​បែក​ចេញ​ជា​បួន។ ដៃ​ទន្លេ​ទី​មួយ​ឈ្មោះ ពីសុន គឺ​ទន្លេ​នេះ​ហើយ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវី‌ឡា ជា​ស្រុក​ដែល​មាន​មាស។ មាស​នៅ​ស្រុក​នេះ​មាន​គុណ‌ភាព​ល្អ ហើយ​ក៏​មាន​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។ ទន្លេ​ទី​ពីរ​ឈ្មោះ​គីហូន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។ ទន្លេ​ទី​បី​ឈ្មោះ​ហ៊ីដេ‌កែល ជា​ទន្លេ​ដែល​ហូរ​នៅ​ខាង​កើត​ស្រុក​អាស៊ើរ។ ទន្លេ​ទី​បួន​ឈ្មោះ​អឺប្រាត។