លោកុប្បត្តិ 14:22-23 - Compare All Versions

លោកុប្បត្តិ 14:22-23 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​អាប់រ៉ាម​ទូល​ស្ដេច​សូដុម​វិញ​ថា៖ «ទូលបង្គំ​សូម​យក​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ធ្វើ​ជា​សាក្សី​ថា ទូលបង្គំ​មិន​យក​អ្វីៗ​ដែល​ជា​សម្បត្តិ​របស់​ព្រះ‌ករុណា​សោះ​ឡើយ សូម្បី​តែ​អំបោះ​មួយ​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​មួយ ក៏​ទូលបង្គំ​មិន​យក​ដែរ កុំ​ឲ្យ​ព្រះ‌ករុណា​មាន​រាជ​ឱង្ការ​ថា “យើង​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន”។

លោកុប្បត្តិ 14:22-23 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

តែ​អាប់រ៉ាម​គាត់​ទូល​ទៅ​ស្តេច​សូដុំម​ថា ទូលបង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី​ថា ទូលបង្គំ​នឹង​មិន​យក​អ្វី​សោះ សូម្បី​តែ​ចេស​១​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​១ ឬ​អ្វីៗ​របស់​ទ្រង់​ឡើយ ខ្លាច​ក្រែង​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន

លោកុប្បត្តិ 14:22-23 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ប៉ុន្ដែ លោក​អាប់‌រ៉ាម​ទូល​ទៅ​ស្តេច​សូដុម​ថា៖ «ទូល‌បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី​ហើយ​ថា ទូល‌បង្គំ​នឹង​មិន​យក​អ្វី​សោះ​ឡើយ សូម្បី​តែ​ចេស​មួយ​សរសៃ ខ្សែ​ស្បែក​ជើង​មួយ ឬ​អ្វីៗ​ដែលជា​របស់​ព្រះ‌ករុណា​ឡើយ ក្រែង​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា "យើង​បាន​ធ្វើ​ឲ្យ​អាប់‌រ៉ាម​ក្លាយ​ជា​អ្នក​មាន"។