លោកុប្បត្តិ 14:11-12
លោកុប្បត្តិ 14:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។ គេក៏ចាប់ឡុត ជាក្មួយរបស់លោកអាប់រ៉ាម ដែលនៅក្រុងសូដុម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ នាំយកទៅជាមួយ។
លោកុប្បត្តិ 14:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯស្ដេចដែលច្បាំងឈ្នះ បាននាំគ្នារឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។ គេក៏នាំលោកឡុតជាក្មួយលោកអាប់រ៉ាម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ទៅជាមួយដែរ។ លោកឡុតរស់នៅក្នុងក្រុងសូដុម។
លោកុប្បត្តិ 14:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិនៃក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងស្បៀងអាហារទាំងប៉ុន្មានចេញបាត់ទៅ ក៏ចាប់ឡុត ជាក្មួយអាប់រ៉ាម ដែលនៅក្រុងសូដុំម នឹងទ្រព្យសម្បត្តិរបស់គាត់ នាំទៅជាមួយដែរ។