លោកុប្បត្តិ 13:5-6
លោកុប្បត្តិ 13:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯឡុតដែលទៅជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងជំរំជាច្រើនដែរ តែស្រុកនោះមិនល្មមឲ្យលោកទាំងពីរនៅជាមួយគ្នាបានទេ ព្រោះពួកលោកមានទ្រព្យសម្បត្តិសន្ធឹកណាស់ ដល់ម៉្លេះបានជាពួកលោកមិនអាចរស់នៅជាមួយគ្នាបាន
ចែករំលែក
អាន លោកុប្បត្តិ 13លោកុប្បត្តិ 13:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកឡុតដែលមកជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងមានជំរំជាច្រើនដែរ។ ស្រុកនោះពុំមានលទ្ធភាពឲ្យលោកទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតលោកទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើឲ្យរស់នៅជាមួយគ្នាមិនកើត។
ចែករំលែក
អាន លោកុប្បត្តិ 13លោកុប្បត្តិ 13:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯឡុតដែលទៅជាមួយនឹងអាប់រ៉ាម គាត់ក៏មានហ្វូងចៀម ហ្វូងគោ នឹងត្រសាលជាច្រើនដែរ តែស្រុកនោះមិនល្មមនឹងចិញ្ចឹមគេឲ្យនៅជាមួយគ្នាបានទេ ពីព្រោះគេមានទ្រព្យសម្បត្តិសន្ធឹកណាស់ ដល់ម៉្លេះបានជាគេនៅជាមួយគ្នាពុំបាន
ចែករំលែក
អាន លោកុប្បត្តិ 13