លោកុប្បត្តិ 13:1-4

លោកុប្បត្តិ 13:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ លោក​អាប់‌រ៉ាម​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ឯ​តំបន់​ណេកិប​ជា‌មួយ​ប្រពន្ធ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​មាន ហើយ​ឡុត​ក៏​ទៅ​ជា‌មួយ​ដែរ។ លោក​អាប់‌រ៉ាម​មាន​ហ្វូង​សត្វ និង​មាស​ប្រាក់​ច្រើនណាស់។ លោក​បន្ត​ដំណើរ​ពី​តំបន់​ណេកិប រហូត​ទៅ​ដល់​បេត-អែល ត្រង់​កន្លែង​ដែល​លោក​បាន​បោះ​ជំរំ​កាល​ពី​ដំបូង គឺ​នៅ​ចន្លោះ​បេត-អែល និង​ក្រុង​អៃយ គឺទៅ​កន្លែង​ដែល​លោក​បាន​សង់​អាស‌នា​កាល​ពី​មុន រួច​នៅ​ទី​នោះ លោក​អាប់‌រ៉ាម​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

លោកុប្បត្តិ 13:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អាប់រ៉ាម​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប​ជា​មួយ​ភរិយា និង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក។ លោក​ឡុត​ក៏​មក​ជា​មួយ​ដែរ។ លោក​អាប់រ៉ាម​មាន​ហ្វូង​សត្វ និង​មាន​មាស​ប្រាក់​ជា​ច្រើន។ លោក​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដំណាក់ ពី​តំបន់​ណេកិប​រហូត​ទៅ​ដល់​បេត‌អែល ជា​កន្លែង​ដែល​លោក​ធ្លាប់​បោះ​ជំរំ​កាល​ពី​ដំបូង នៅ​ចន្លោះ​បេត‌អែល និង​ក្រុង​អៃ គឺ​នៅ​កន្លែង​ដែល​លោក​បាន​សង់​អាសនៈ​មួយ​កាល​ពី​មុន។ លោក​ក៏​គោរព​បម្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​នៅ​ទី​នោះ។