លោកុប្បត្តិ 13:1-3
លោកុប្បត្តិ 13:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ លោកអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯតំបន់ណេកិបជាមួយប្រពន្ធ និងអ្វីៗទាំងប៉ុន្មានដែលលោកមាន ហើយឡុតក៏ទៅជាមួយដែរ។ លោកអាប់រ៉ាមមានហ្វូងសត្វ និងមាសប្រាក់ច្រើនណាស់។ លោកបន្តដំណើរពីតំបន់ណេកិប រហូតទៅដល់បេត-អែល ត្រង់កន្លែងដែលលោកបានបោះជំរំកាលពីដំបូង គឺនៅចន្លោះបេត-អែល និងក្រុងអៃយ
លោកុប្បត្តិ 13:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអាប់រ៉ាមបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិបជាមួយភរិយា និងអ្វីៗដែលជាកម្មសិទ្ធិរបស់លោក។ លោកឡុតក៏មកជាមួយដែរ។ លោកអាប់រ៉ាមមានហ្វូងសត្វ និងមានមាសប្រាក់ជាច្រើន។ លោកបានធ្វើដំណើរជាច្រើនដំណាក់ ពីតំបន់ណេកិបរហូតទៅដល់បេតអែល ជាកន្លែងដែលលោកធ្លាប់បោះជំរំកាលពីដំបូង នៅចន្លោះបេតអែល និងក្រុងអៃ
លោកុប្បត្តិ 13:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯស្រុកត្បូង ព្រមទាំងប្រពន្ធ នឹងទ្រព្យសម្បត្តិទាំងអស់ ហើយឡុតដែរ អាប់រ៉ាមគាត់មានហ្វូងសត្វ ហើយប្រាក់មាសជាច្រើនណាស់ គាត់ដើរដំណើរពីស្រុកត្បូង រហូតទៅដល់បេត-អែល ត្រង់កន្លែងដែលគាត់បានដំឡើងត្រសាលកាលពីដើម គឺនៅកណ្តាលបេត-អែលនឹងអៃយ