លោកុប្បត្តិ 12:2-3
លោកុប្បត្តិ 12:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។ យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
លោកុប្បត្តិ 12:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្ដល់ពរដល់អ្នកដទៃចុះ!។ យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្ដាសា ដល់ជនទាំងឡាយណា ដែលដាក់បណ្ដាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក»។
លោកុប្បត្តិ 12:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង