លោកុប្បត្តិ 12:1 - Compare All Versions

លោកុប្បត្តិ 12:1 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

គ្រា​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ថា៖ «ចូរ​ចេញ​ពី​ស្រុក ពី​ញាតិ‌សន្តាន និង​ពី​ផ្ទះ​ឪពុក​របស់​អ្នក ទៅ​ឯ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក ។

លោកុប្បត្តិ 12:1 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន និង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​អ្នក តម្រង់​ឆ្ពោះ​ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក។

លោកុប្បត្តិ 12:1 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឯង​ចេញ​ពី​ស្រុក ពី​ញាតិ‌សន្តាន នឹង​ពី​ផ្ទះ​ឪពុក​ឯង ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯងចុះ